តើក្រុមហ៊ុនរបស់អ្នកមានភាពនវានុវត្តន៍យ៉ាងណា? តើសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ វិនិយោគប៉ុន្មានលើនវានុវត្តន៍? តើវិស័យណាដែលនាំមុខគេ? តើការវិនិយោគវិនិយោគក្នុងវិស័យអ្វីដែលនាំមុខគេនាពេលបច្ចុប្បន្ន? តើកម្រិតនៃការវិនិយោគ (ផ្នែករឹង សូហ្វវែរ ចំណេះ/ជំនាញ) ជាផ្នែកៗមានទម្រង់យ៉ាងណា?
សន្ទស្សន៍វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា នឹងវាស់វែងជាបន្តបន្ទាប់ ពីឥរិយាបថនៃការវិនិយោគ និន្នាការ និងឧបសគ្គរបស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។ អ្នកក៏អាចស្វែងរកប្រព័ន្ធនេះនៅវិបសាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិបសាយ KhmerSME បានដែរ!
យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់សម្ភោធជាផ្លូវការនូវ ថ្នាលបច្ចេកវិទ្យា «សន្ទស្សន៍វិនិយោគនវានុវត្តន៍» នៅថ្ងៃសុក្រ ទី 11 ខែវិច្ឆិកា ឆ្នាំ 2022 ជាមួយនឹង Cambodian Tech Expo (CTX) 2022 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។