សិង្ហបុរីបានជំនួសចិនក្នុងការនាំមុខការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ ២០២១ ។ ប្រទេសចិនដែលមានតំណែងកំពូលទាំងក្នុងឆ្នាំ ២០១៩ និង ២០២០ បានចុះមកចំណាត់ថ្នាក់ទី២ ដើរតាមសហរដ្ឋអាមេរិក ហើយមីយ៉ាន់ម៉ា ហុងកុង និង ហ៊ូឡង់នៅតែរក្សាក្នុងការវិនិយោគ។
យោងតាមរបាយការណ៍មួយរបស់ Investment Monitor ដែលមានចំណងជើងថា « Cambodia punches above its weight in attracting FDI » កម្ពុជាគឺជាតំបន់វិនិយោគដ៏ទាក់ទាញទី៣សម្រាប់បរទេសក្នុងអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីសិង្ហបុរី និង ញ៉ូហ្សឹឡែន។
របាយការណ៍បានឲ្យដឹងទៀតថា៖ «កម្ពុជាគឺជាទីតាំងការនិវិយោគតិចតួចនៅអាស៊ី ត្រូវតែប្រកួតប្រជែងនឹងសិង្ហបុរី និងវៀតណាមដើម្បីទាក់វិនិយោគិន ។ បើទោះបីជាការប្រកួតប្រជែងខ្លាំង វាបានគ្រប់គ្រងការឈ្នះដោយយុត្តិធម៌ជាងនៃគម្រោងផ្សេងៗ»។
ការវិនិយោគផ្ទាល់បរទេសបានទាក់ទាញនៅកម្ពុជាក្នុងឆ្នាំ ២០១៩ ជាមួយនឹង៤៣គម្រោង ។ នៅក្នុងលក្ខខណ្ឌវិនិយោគ វាកើនឡើង ១៥,៥ភាគរយជាងជាងតួរលេខក្នុងឆ្នាំ ២០១៨ ទៅ ៣,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ នេះជាការបញ្ជាក់ពីរបាយការណ៍វិនិយោគពិភពលោក២០២០របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍនិងពាណិជ្ជកម្ម។
ការវិនិយោគផ្ទាល់បរទេសបានធ្លាក់ចុះក្នុងឆ្នាំ ២០២០ដោយសាររាតត្បាតសាកលជាមួយនឹងគម្រោងធ្លាក់ចុះត្រឹម ៦៥,១ភាគរយ ទៅ ១៨ ។ ហើយក្នុងឆ្នាំ២០២១ វាធ្លាក់ចុះមកត្រឹម ១៥គម្រោង។
ការវិនិយោគផ្ទាល់បរទេសក្នុងឆ្នាំ២០២១បានទៅរាជធានីភ្នំពេញដែលមានការវិនិយោគចំនួន៨ និងក្រុងឆ្នេរខេត្តព្រះសីហនុជាប់លេខ ២ ខណៈសៀមរាមនិងកំពង់ស្ពឺជាប់លេខ៣។
វិស័យទេសចរណ៍ បានឲ្យមានការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០។កម្ពុជាបានលេចចេញជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿន ហើយអត្រាក្រីក្របានធ្លាក់ចុះពី ៥៤ភាគរយក្នុងឆ្នាំ ១៩៩៣ ទៅតិចជាង ១០ភាគរយក្នុងឆ្នាំ ២០១៩។
សម្រាប់អត្ថបទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ សុ ជាតា
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២