ក្រសួងកសិកម្ម និងស្ថានទូតចិន សម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារចិនជាផ្លូវការ

ក្រសួងកសិកម្ម និងស្ថានទូតចិន សម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារចិនជាផ្លូវការ

 

ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី ​២៧ ខែ​តុលា​ នឹង​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ជាលើក​ដំបូង។ ពិធី​នេះរៀបចំ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម ក្រោម​អធិបតី​ភាព​លោក ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំនៅ​កម្ពុជា។

សូម​រំឭក​ជូន​ថា ទម្រាំ​សម្រេច​បាន​ការងារ​នេះ ក្រសួង​កសិកម្ម​កម្ពុជា បាន​ចាប់​ផ្ដើម​ដំណើរ​ចរចា​ដើម្បី​បើក​ទីផ្សារ​នាំ​ចេញ​ផ្លែមៀ​ន​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ចាប់​តាំង​ពីខែ​មិថុនា ឆ្នាំ ២០១៩ មក​ម្ល៉េះ ដោយ​ក្នុង​ដំណាក់​កាល​ដំបូង កម្ពុជា​បាន​ផ្ញើជូន​ភាគី​ចិន​នូវ​ឯកសារ​បច្ចេក​ទេស​សម្រាប់​ការវិភាគ​សមាស​ភាព​ចង្រៃ។​

បន្ទាប់​ពីការ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​បើក​ទីផ្សារ​អស់​រយៈ​ពេលជាង​ ៣ ​ឆ្នាំរួច​មក នៅថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ ២០២២ ភាគី​ចិន​​បាន​អនុម័ត​ចុះបញ្ជីជា​ផ្លូវ​ការនូវ​ចម្ការ​មៀន​ចំនួន​ ៧៤ និង​រោង​ចក្រ​វេចខ្ចប់​ចំនួ​ន ៨ សម្រាប់​នាំចេញ​ផ្លែមៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន។

កញ្ញា អ៊ឹម រចនា សមាជិកា​ខុទ្ទកាល័យ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​២៦ ខែ​តុលា​​ថា៖ «ចម្ការ​មៀន​ដែល​ទទួល​បាន​ការ​អនុម័ត​ចុះបញ្ជី​ជាផ្លូវ​ការ​ឱ្យនាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ទីផ្សារ​ចិន​ទាំង​ចំនួន​ ៧៤​ នោះ មាន​នៅ​ខេត្ត​ប៉ៃលិន​ចំនួន ​៤០​ ចម្ការ បាត់​ដំបង​ចំនួន​ ២៨ ​ចម្ការ និង​បន្ទាយ​មានជ័យ​ចំនួន​៦​ចម្ការ។ ដោយ​ឡែក រោង​ចក្រវេច​ខ្ចប់​ចំនួ​ន ​៨ រួម​មាន​នៅខេត្ត​កណ្តាល​ចំនួន ១ ខេត្ត​បាត់​ដំបង​ចំនួ​ន ៣ ខេត្ត​ប៉ៃលិន​ចំនួន ​២ និង​ខេត្ត​ព្រះសី​ហនុចំ​នួន​ ២»​។

បើតាម​កញ្ញា អ៊ឹម រចនា ការ​សម្រេច​បាន​នូវ​ការនាំ​ចេញ​ផ្លែមៀ​នស្រស់​​របស់​កម្ពុជា ទៅកាន់​ទីផ្សារប្រទេស​ចិន​នាពេ​ល​នេះ គឺ​ជា​សមិទ្ធ​ផល​នៃកិច្ច​សហ​ប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន ដែល​នឹង​ចូល​រួម​ចំណែក​យ៉ាងសំ​ខាន់ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម តាម​រយៈ​ការ​ជួយបង្កើន​ផលិត​កម្ម ការ​ទាក់​ទាញ​វិនិយោគិន​ចិន​ក្នុង​វិស័យ​ផលិតកម្ម​កសិ​កម្ម ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​វេចខ្ចប់ និង​កែច្នៃ​បម្រើឱ្យ​ការ​នាំចេញ និង​ដល់​ការបង្កើ​តកា​រងារ​និង​បង្កើន​ប្រាក់ចំណូល​របស់ក​សិករ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​នៅ​កម្ពុជា​។

នាពេល​ខាង​មុខ កម្ពុជា​នឹង​បើក​ការ​ចរចា​ស្តីពី​លក្ខ​ខណ្ឌតម្រូវ​ភូតគាម​អនាម័យ ជាមួយ​អគ្គរដ្ឋ​បាលគយ​ចិន ដើម្បី​បើក​ទីផ្សារ​ប្រទេស​ចិន​ សម្រាប់​ការ​នាំចេញ​កសិផល​កម្ពុជា​ផ្សេង​ទៀត​ជា​បន្តបន្ទា​ប់ ដូចជា ម្រេច ដូង​ក្រអូប ទុរេន ផលិត​ផល​សម្បុក​ត្រចៀ​ក​កាំ ផ្លែម្នា​ស់ ផ្លែ​ខ្នុរ និង​គ្រាប់​ឈូក​ជាដើម​។ល។ នេះបើតា​មមន្ដ្រី​ក្រសួង​កសិកម្ម​ដដែ​ល។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ សុទ្ធិ ថងឌី

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d