មានមនុស្សជាច្រើនគិតថា ក្រោយពេលចុះបញ្ជីសហគ្រាសចប់សព្វគ្រប់ មានន័យថាពួកគាត់អាចធ្វើអាជីវកម្មបាន និងអាចចាប់ផ្តើមលក់ទំនិញ ឬផ្គត់ផ្គង់សេវាកម្មបានភ្លាមៗដែរ។ ទោះយ៉ាងណាក្តី លោកអ្នកក៏ត្រូវដឹងផងដែរថា តើអាជីវកម្មរបស់លោកអ្នកត្រូវការអាជ្ញារប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រអនុញ្ញាតណាមួយដើម្បីចាប់ផ្តើមធ្វើអាជីវកម្មបាន។ នៅទីនេះ លោកអ្នកអាចរកឃើញនូវការពិពណ៌នាបឋម ដែលសហគ្រិនទាំងឡាយត្រូវស្វែងយល់ និងត្រូវបំពេញ ដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួនអាចដំណើរការដោយស្របច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាននៅក្នុងប្រទេសកម្ពុជា។ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានអាចធ្វើតាមអេឡិចត្រូនិក (អនឡាញ) ដោយលោកអ្នកនឹងទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជី
ពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ ឬការចុះបញ្ជីពន្ធដារ និងការចុះបញ្ជីនិយោជិត ដោយគ្រាន់តែបំពេញព័ត៌មាន និងបង់កម្រៃសេវាសាធារណៈជាការស្រេច។ រយៈពេលនៃការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ម្ចាស់សហគ្រាសនឹងទទួលបាននូវលិខិតអនុញ្ញាតខាងលើ ក្នុងរយៈពេល០៨(ប្រាំបី)ថ្ងៃ នៃថ្ងៃធ្វើការ។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម