នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ធនាគារជាតិនៃកម្ពុជានឹងធ្វើការផ្សាយផ្ទាល់ សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ សម្រាប់ឆ្នាំ២០២១ ស្តីពី “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា” នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា។ សន្និសីទនេះ មានគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើប្រធានបទខាងលើ និងផ្តល់ជាវេទិកាពិភាក្សាជុំវិញបញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាប្រកបដោយចីរភាព ដែលអាចក្លាយជាធាតុចូលក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអនាគត។ សូមសាធារណជនអញ្ជើញចូលរួមទស្សនាការផ្សាយផ្ទាល់នៃសន្និសីទនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការ ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia តាមកាលបរិច្ឆេទ និងពេលវេលាខាងលើ ឱ្យបានច្រើនកុះករ។សូមអរគុណ 🙏
Additional Information: សូមសាធារណជនអញ្ជើញចូលរួមទស្សនាការផ្សាយផ្ទាល់នៃសន្និសីទនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការ ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia តាមកាលបរិច្ឆេទ និងពេលវេលាខាងលើ ឱ្យបានច្រើនកុះករ។
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ