ធុរកិច្ចកម្ពុជាទទួលពានរង្វាន់សម្រាប់ការអនុវត្តគោលការណ៍និរន្តរភាព

ធុរកិច្ចកម្ពុជាទទួលពានរង្វាន់សម្រាប់ការអនុវត្តគោលការណ៍និរន្តរភាព

 

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មអឺរ៉ុប បានរៀបចំកម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ ESG ដើម្បីអបអរដល់ធុរកិច្ចកម្ពុជាដែលឈានមុខក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ កម្មវិធីនេះផ្តោតលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលកាន់មានសារៈសំខាន់ ក្នុងការលើកម្ពស់ការធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានអបអរដល់ធុរកិច្ចដែលបានទទួលជ័យលាភី និងកោតសរសើរដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួម ចំពោះការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។

ឯកឧត្តមបានលើកឡើងថា៖ “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច មិនមែនគ្រាន់តែជាប្រអប់ធីកនៅលើរបាយការណ៍អាជីវកម្មទៀតទេ ប៉ុន្តែជាក្របខណ្ឌសម្រាប់ការសម្រេចចិត្តដើម្បីភពផែនដី សហគមន៍ និងស្ថាប័នផ្ទាល់របស់យើង។”

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តធុរកិច្ចនៅកម្ពុជា ឱ្យបន្តខិតខំអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដោយសង្កត់ធ្ងន់លើគុណតម្លៃរយៈពេលវែងនៃការអនវុត្តនេះ។ ឯកឧត្តមក៏បានកោតសរសើរដល់សភាពាណិជ្ជកម្មអឺរ៉ុប និងសហគ្រិនខ្មែរ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច សម្រាប់វិស័យធុរកិច្ចនៅកម្ពុជា។

កម្មវិធីពានរង្វាន់ ESG របស់សភាពាណិជ្ជកម្មអឺរ៉ុប បានជ្រើសរើសធុរកិច្ចសម្រាប់ពាន​រង្វាន់ចំនួន​៥ប្រភេទគឺ៖ ពានរង្វាន់ផ្នែកបរិស្ថាន, ពានរង្វាន់បរិយាបន្ន សមធម៌ និង​សង្គម, ពានរង្វាន់ភាព​ជា​ដៃគូ​ឧស្សាហកម្ម, ពានរង្វាន់បច្ចេកវិទ្យា, និងពានរង្វាន់​​យុវជន។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

https://pafipayakumbuhkab.org slot thailand slot 4d