នេះគឺជាឆ្នាំទី៣ នៃការបង្កើតគេហទំព័រព័ត៌មានសម្រាប់ SME នៅក្នុងប្រទេសកម្ពុជា។ គេហទំព័រ KhmerSME បានដើរ តួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មានអំពីអាជីវកម្ម កម្មវិធីគាំទ្រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ច្បាប់ និងសេចក្ដីប្រកាសនានាជូនដល់ SME។ ទន្ទឹមនឹងការផ្ដល់ជូនព័ត៌មាន គេហទំព័រ KhmerSME ក៏បានបង្កើតនូវមុខងារផ្គូផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ KhmerSME MATCH ដល់ SME ចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃក្នុងការស្វែងរកដៃគូអាជីវកម្ម និងផ្សព្វផ្សាយផលិតផល។ ជាលទ្ធផលរហូតមកទល់បច្ចុប្បន្ននេះរួមមាន ៖
– អ្នកប្រើប្រាស់គេហទំព័រមានចំនួន ១៩២០០០នាក់
– អ្នកប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២២០នាក់ ជាមធ្យម
– អ្នកចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា ចំនួន ៧២ក្រុមហ៊ុន/ស្ថាប័ន
– ក្រុមហ៊ុនចុះឈ្មោះប្រើប្រាស់ KhmerSME MATCH ចំនួន ១២២ក្រុមហ៊ុន/ស្ថាប័ន
– អ្នកតាមដានតាមរយៈបណ្ដាញសង្គម (Facebook, Linkdin,Telegram,Youtube) សរុប ៥២៣៧នាក់
នេះជាការចាប់ផ្ដើមនៃគេហទំព័រក្នុងរយៈពេល៣ឆ្នាំ ហើយសង្ឃឹមថា គេហទំព័រ KhmerSME នឹងបន្តដើរតួនាទីសំខាន់ក្នុងការផ្ដល់ព័ត៌មានជាក់លាក់ជូនដល់អស់លោក លោកស្រី ក្នុងការពង្រីកអាជីវកម្ម និងចំណេះជំនាញផ្សេងៗឱ្យកាន់តែប្រសើរ៕