ជាឱកាសដ៏ល្អ ! សូមចូលរួមទាំងអស់គ្នាជាមួយវគ្គបណ្តុះបណ្តាល ស្ដីពី «អាជីវកម្មបរិយាបន្ន»

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

ជាឱកាសដ៏ល្អ ! សូមចូលរួមទាំងអស់គ្នាជាមួយវគ្គបណ្តុះបណ្តាល ស្ដីពី «អាជីវកម្មបរិយាបន្ន»

កាលបរិច្ឆេទ: Sun 22nd Dec 2024
Start Time:
End Time:
ទីតាំង:
ទូរស័ព្ទ:
អ៊ីមែល:
Organizer:
Target Group:

អាជីវកម្មបរិយាបន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចប្រកបដោយនវានុវត្តន៍ សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានវិសាលភាពធំធេង ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ បន្ទាត់អាជីវកម្មបរិយាបន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ។ ភ្ជាប់ជាមួយប្រធានបទខាងលើនេះ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងលើកស្ទួយ ជំរុញឱ្យបណ្តាម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់សហគ្រាសនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចធ្វើការអភិវឌ្ឍខ្លួនទៅជាអាជីវកម្មបរិយាបន្នពេញលេញ តាមរយៈសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយស្ថាប័ន សហគ្រាស និងម្ចាស់អាជីវកម្មដែលជាដៃគូពាក់ព័ន្ធ ក្រោមកិច្ចគាំទ្រដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំនូវកម្មវិធីបណ្តុះបណ្តាលដ៏ពិសេសមួយ ស្ដីពី «អាជីវកម្មបរិយាន្ន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ : ៣០នាទីព្រឹក ដល់ម៉ោង ៥ : ០០នាទីល្ងាច នៅគណៈកម្មាធិការសេដ្ខកិច្ច និងធុរកិច្ចឌីជីថល (DEBC), ជាន់ទី១៧ នៃ​អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ផ្លូវ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់មួយនេះ លោកអ្នកដែលបានចូលរួមនឹងបានស្វែងយល់ច្បាស់ពី ស្ថានភាពវិស័យឧស្សាហកម្មនៅកម្ពុជា, ទិដ្ឋភាពទូទៅនៃអាជីវកម្មបរិយាបន្ន, សកម្មភាពយុទ្ធសាស្ត្រសម្រាប់ការលើកកម្ពស់អាជីវកម្មបរិយាបន្ន, លក្ខណៈវិនិច្ឆ័យអាជីវកម្មបរិយាបន្ន ហើយហេតុអ្វីបានជាយើងគួរចាប់យកអាជីវកម្មបរិយាបន្ន? ដោយឡែក ចំពោះអ្នកជំនាញចូលរួមបកស្រាយបញ្ជាក់ទាក់ទងទៅនឹងចំណុចសំខាន់ៗដូចបានបង្ហាញខាងលើនេះមានដូចជា ៖ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវាគ្មិនចំនួន៣រូបទៀត ដែលជាម្ចាស់ក្រុមហ៊ុនធ្លាប់ទទួលបានពានរង្វាន់កម្រិតអាស៊ានក្នុងនាមជាអាជីវកម្មបរិយាបន្ន រួមមាន អ្នកស្រី ចៅ លន់មូលីការ ស្ថាបនិកក្រុមហ៊ុន Cambodian Standard Development & Supply Co.,Ltd , លោកស្រី ហុក ស្រីហួរ អគ្គនាយិកាក្រុមហ៊ុន ភីភី អេហ្វ យ៉ាំមី មេនូហ្វេកធែរីង ឯ.ក , និងលោកស្រី ឌីផន ភិរម្យ ស្ថាបនិកក្រុមហ៊ុនថែទាំសុខភាពចល័ត ម៉ាច់ (MUCH) ។ សូមបញ្ជាក់ ៖ សម្រាប់អ្នកដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់មួយនេះអាចចុះឈ្មោះតាមរយៈ ✍️ ទាញយកពាក្យស្នើសុំនៅទីនេះ https://forms.gle/GV4hC8XWcQG6HYUWA  ឬស្កេន QR Code ក្នុងផ្ទាំងផ្សព្វផ្សាយ ចំពោះអ្នកចូលរួមដោយផ្ទាល់ ផ្តល់ការបរិច្ចាគ ២៥ ដុល្លារ/ម្នាក់ (Physical) និងអ្នកចូលរួមតាមអនឡាញ ១៥ ដុល្លារ/ម្នាក់ (Online)

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
https://pafipayakumbuhkab.org slot thailand slot 4d