ខេត្តកំពង់ធំ​នឹង​បង្កើត​មជ្ឈមណ្ឌល​គ្រាប់​ស្វាយចន្ទី

ខេត្តកំពង់ធំ​នឹង​បង្កើត​មជ្ឈមណ្ឌល​គ្រាប់​ស្វាយចន្ទី

 

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ខេត្តកំពង់ធំ គ្រោងនឹងបង្កើតមជ្ឈមណ្ឌលគ្រាប់ស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ជាពិសេសដល់ប្រទេសដូចជាប្រទេសទួរគី មជ្ឈិមបូព៌ា និងទីផ្សារសហភាពអឺរ៉ុប។

ថ្លែងប្រាប់ខ្មែរថាមស៍កាលពីម្សិលមិញ លោក ស៊ុយ កុកធាន មានប្រសាសន៍ថា លោកបានពិភាក្សាជាមួយពាណិជ្ជករមកពីប្រទេសទួរគី និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកប្រភពមូលនិធិសម្រាប់ការបង្កើតមជ្ឈមណ្ឌលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។

លោកថា កិច្ចសហប្រតិបត្តិការរវាងសមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី និងអ្នកវិនិយោគអន្តរជាតិ គឺដើម្បីលើកកម្ពស់វិស័យគ្រាប់ស្វាយចន្ទី ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោក កុកធាន បានមានប្រសាសន៍ថា «យើងចង់បង្កើតមជ្ឈមណ្ឌលគ្រាប់ស្វាយចន្ទីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមការងាររបស់យើងបានចាប់ផ្តើមប្រមូលព័ត៌មានចាំបាច់ពីសហគ្រាសនៅទូទាំងប្រទេស ដើម្បីស្វែងរកសហគ្រាសណាដែលមានបំណងចង់ចូលរួមក្នុងការបង្កើតមជ្ឈមណ្ឌលនៅខេត្តកំពង់ធំ»។

លោក​បន្ត​ថា​៖ «​យើង​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​នេះ​ក្នុង​រដូវ​ប្រមូល​ផល​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ឱ្យ​យើង​អាច​ទទួល​ការ​បញ្ជា​ទិញ និង​ចាប់ផ្តើម​ដំណើរការ​សម្រាប់​ការ​នាំ​ចេញ​។ បច្ចុប្បន្ន ក្រុមការងារ​កំពុង​វាយ​តម្លៃ​សមត្ថភាព​ដំណើរការ​របស់​យើង ហើយ​យើង​នឹង​បន្ត​ពិភាក្សា​អំពី​បញ្ហា​នេះ»។

លោក កុកធាន មានសុទិដ្ឋិនិយមចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារធំៗ ដោយសារបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីពីរលើពិភពលោក។ ក្នុង​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ខាង​មុខ កម្ពុជា​នឹង​អាច​ឈរ​លេខ​១​ក្នុង​ពិភពលោក​។

«យើង​ចង់​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ទៅ​ប្រទេស​តួគី មុន​ពេល​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប និង​មជ្ឈិមបូព៌ា។ ទីផ្សារទាំងពីរនេះគឺធំ នោះហើយជាមូលហេតុដែលយើងត្រូវបង្កើតក្រុមធំមួយ ដើម្បីទទួលការបញ្ជាទិញពីពួកគេ»។

សូមជម្រាបថា ប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទីមួយលើពិភពលោកគឺប្រទេសកូតឌីវ័រ ខណៈកម្ពុជាបានវ៉ាដាច់ឥណ្ឌាជាប្រទេសធំទីពីរ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mirarth GreenTech ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានចាប់អារម្មណ៍លើការកសាងរោងចក្រធំៗចំនួនពីរនៅក្នុងខេត្តកំពង់ធំ។

សម្រាប់អត្ថបទដើម សូមអាននៅទីនេះ

 

ដោយ៖ Mom Kunthea

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d