ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺជាគន្លឹះដើម្បីជួយកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់

ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺជាគន្លឹះដើម្បីជួយកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់

 

កម្ពុជាសម្រេចបាននូវវឌ្ឍនភាពច្រើននៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយម្ចាស់ជំនួយអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើន ដែលយល់ច្បាស់ថាជាមូលដ្ឋានគ្រឹះនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តប្រឹងប្រែងដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

គោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ មានគោលបំណងជំរុញការយល់ដឹងអោយបានទូលំទូលាយអំពីគោលនយោបាយក្នុងចំណោមអ្នកពាក់ព័ន្ធជាមួយ TVET។ ភាគីពាក់ព័ន្ធទាំងនេះរួមមានក្រសួង ស្ថាប័នបណ្តុះបណ្តាល និយោជក និងសមាគមនិយោជិត ដៃគូអភិវឌ្ឍន៍ ក្រុមសង្គមស៊ីវិល និងយុវជនកម្ពុជា។ គោលនយោបាយនេះបម្រើជាក្របខណ្ឌនៃការបង្កើត និងអនុវត្តយុទ្ធសាស្ត្រដែលផ្តោតលើការអភិវឌ្ឍន៍ជំនាញ ខណៈដែលបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធអភិវឌ្ឍន៍ជំនាញរបស់កម្ពុជា។

លទ្ធផលសំខាន់ៗជាច្រើនត្រូវបានសម្រេច ក្រោមការដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានការប្រមូលផ្តុំដៃគូអន្តរជាតិ ការកសាងបណ្តាញជាច្រើនជាមួយនិយោជក ស្ថាប័នអប់រំផ្នែកឯកជន និងសមាគមវិជ្ជាជីវៈ ដោយផ្តល់នូវក្របខ័ណ្ឌលើកទឹកចិត្តសម្រាប់ យុវជន រួមទាំងឱកាសសំខាន់ៗសម្រាប់ប្រភេទនៃការបណ្តុះបណ្តាល ការផ្តល់មូលនិធិ និងការបង្កើនល្បឿននៃការចូលរួមរបស់យុវជននៅក្នុងកម្មវិធី។

នៅពេលដែលកម្មវិធីបណ្តុះបណ្តាលខិតជិតដល់ពេលបញ្ចប់របស់វា ហើយគោលនយោបាយថ្មីត្រូវបានបង្កើតឡើង វាពិតជាមានប្រយោជន៍ក្នុងការឆ្លុះបញ្ចាំងពីចំណុចខ្វះខាតរបស់វា និងបន្តគាំទ្រសម្រាប់គោលដៅចម្បង។ កម្មវិធីនេះមិនគិតថ្លៃ ផ្តល់ប្រាក់ឧបត្ថម្ភ និងឱកាសដល់យុវជនដែលមិនបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ មានបណ្តាញសាលារៀន ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលរឹងមាំ និងបានបង្កើតទំនាក់ទំនងជាមួយវិស័យឯកជន។ ប៉ុន្តែ វាហាក់ដូចជាឃើញថាការអនុវត្តអាចនឹងមានសន្ទុះថយចុះនៃនិស្សិតបញ្ចប់ការសិក្សាជំនាញចំនួន ១,៥ លាននាក់។ សំណួរសួរថា ហេតុអ្វីបានជាយុវជនមិនឆ្លៀតយកឱកាស? ចំនុចសក្តានុពលដែលគួរលើកមកនិយាយគឺកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងការផ្សព្វផ្សាយដល់យុវជន។

អ្នកផ្តល់ការបណ្តុះបណ្តាលប្រឈមនឹងបញ្ហាជាច្រើនក្នុងការកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនិយោជក ដែលមានផលជះលើប្រសិទ្ធភាពនៃកម្មវិធី TVET ។ យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បញ្ហា​ចម្បង​មួយ​គឺ​កង្វះ​ថវិកា និង​ធនធាន​គ្រប់គ្រាន់ ដែល​កំណត់​សមត្ថភាព​របស់​អ្នក​ផ្តល់​សេវា​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ Kevin Nauen

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ១៨ ខែតុលា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d