ហិរញ្ញប្បទានអាជីវកម្ម

ហិរញ្ញប្បទានអាជីវកម្ម

មិនថាលោកអ្នកកំពុងចាប់ផ្តើមអាជីវកម្មពីចំណុចសូន្យ ​ឬទិញអាជីវកម្មដែលមានស្រាប់ ឬទិញសិទ្ធិអាជីវកម្ម​ (franchise) ក៏ដោយ មាន​វិធីសាស្រ្តមួយចំនួនដែលលោកអ្នកអាចពិចារណាសម្រាប់ការទទួលបានហិរញ្ញវត្ថុ៖

  • ដំណើរការអាជីវកម្មរបស់លោកអ្នកដោយហិរញ្ញវត្ថុខ្លួនឯង
  • ទទួល​យក​ដើមទុន ​ពីវិនិយោគិន
  • ប្រើ​ហិរញ្ញប្បទានមហាជន (Crowdfunding)
  • ឥណទាន​អាជីវកម្មខ្នាតតូច
  • កម្មវិធីទុនវិនិយោគសហគ្រាសធុនតូច និងមធ្យម

ជាការសំខាន់ដែលលោកអ្នកត្រូវចងចាំថាវិនិយោគិន ដូចជា ទេវវិនិយោគិន(Angels investor) និងក្រុមហុ៝នវិនិយោគទុន (Venture capitalists) ​ អាចរំពឹងថាលោកអ្នកមានធនធានដោយខ្លួនឯងខ្លះ ឬភាគហ៊ុនដែលមានស្រាប់នៅក្នុងអាជីវកម្ម មុននឹងធ្វើការវិនិយោគជាមួយលោកអ្នក។

លោកអ្នកក៏អាចត្រូវការហិរញ្ញប្បទានសម្រាប់ផ្នែកផ្សេងទៀតនៃអាជីវកម្ម ដូចជា ទ្រព្យសម្បត្តិ យានជំនិះ គ្រឿងម៉ាស៊ីន និងឧបករណ៍ ឬសារពើភ័ណ្ឌ។ មានហិរញ្ញប្បទានច្រើន​ប្រភេទ​ផ្សេងៗគ្នាដែលលោកអ្នកអាចទទួលបាន ដូចជា៖

  • កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
  • បន្ទាត់ឥណទាន
  • ភតិសន្យា ឬកិច្ចសន្យាជួល
  • ឥណទានពាណិជ្ជកម្មពីអ្នកផ្គត់ផ្គង់
  • ប្រាក់កម្ចី
  • ការវិនិយោគ

សម្រាប់ការណែនាំអំពីការសម្រេចចិត្តថាតើវិធីសាស្ត្រណាដែលល្អបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក សូមស្វែងរកសេវាកម្មប្រឹក្សាយោបល់តាមរយៈបណ្តាញដៃគូរបស់យើងខ្ញុំ (សូមមើលអ្នកផ្កត់ផ្គង់សេវា) ។

https://pafipayakumbuhkab.org slot thailand slot 4d