អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធមាន ភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និង ប្រជាជនមានចំណូលទាប (BoP និង B40)។
ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម (បច្ចុប្បន្នក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ – MISTI) បានធ្វើកិច្ចសហប្រតិបត្តិ ការជាមួយនឹងUNESCAP និងiBANដើម្បីរៀបចំ របាយការណ៍ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្ននៅកម្ពុជា។ របាយការណ៍បាន (១) សិក្សាអំពីក្រុមហ៊ុនដែលមានគំរូ គំនិតផ្តួចផ្តើម និងសកម្មភាពអាជីវកម្មបរិយាប័ន្ន (២) វាយតម្លៃបរិយាកាសអំណាយផលសម្រាប់អាជីវកម្មបរិយាប័ន្ន និង (៣) ផ្តល់សេចក្តីណែនាំសម្រាប់ ការជំរុញអាជីវកម្មបរិយាប័ន្ន។
យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា៖ ក្នុងឆ្នាំ២០២០ MISTI បានគាំទ្រដល់សេចក្តីណែនាំយុទ្ធសាស្ត្រ នៃរបាយការណ៍ស្ថានភាពទីផ្សារអាជីវកម្មបរិយាប័ន្ននៅកម្ពុជា និងបានរៀបចំ យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា (IBeeC Strategy)។
យុទ្ធសាស្ត្រនេះមានសេចក្តីណែនាំយុទ្ធសាស្ត្រចំនួន ០៨ រួមមាន៖
១. ការរៀបចំការគាំទ្រដល់អាជីវកម្មបរិយាប័ន្ន តាមរយៈក្រុមប្រឹក្សាភិបាលអាជីវកម្មបរិយាប័ន្ន ជនបង្គោល អាជីវកម្មបរិយាប័ន្ននិងភាគីពាក់ព័ន្ធ គណៈកម្មការវាយតម្លៃទទួលស្គាល់ និងលេខាធិការដ្ឋានអាជីវកម្ម បរិយាប័ន្ន។
២. ការផ្សព្វផ្សាយ និងការអភិវឌ្ឍចំណេះដឹងអំពីអាជីវកម្មបរិយាប័ន្ន (រួមមានការសិក្សា កម្មវិធី សិក្ខាសិលា វីដេអូផ្សព្វផ្សាយ បណ្តាញសង្គម
៣. កម្មវិធីវាយតម្លៃ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្ន ដែលនឹងប្រព្រឹត្តទៅ ២ដង ក្នុង១ឆ្នាំ
៤. កម្មវិធីបង្វឹកអាជីវកម្មបរិយាប័ន្ន ការណែនាំ និងការកសាងសមត្ថភាព
៥. អភិវឌ្ឍការគាំទ្រដល់គោលនយោបាយ និងអត្ថប្រយោជន៍អាជីវកម្មបរិយាប័ន្ន (ឧ.ការផ្តល់អាទិភាព ក្នុងលទ្ធកម្មសាធារណៈ ការរួមបញ្ចូលអាជីវកម្មបរិយាប័ន្នក្នុងបទប្បញ្ញត្តិផ្សេងៗសម្រាប់ច្បាប់វិនិយោគថ្មី)
៦. ការរៀបចំបង្កើតនូវកញ្ចប់ថវិកាអត្ថប្រយោជន៍សម្រាប់កាត់បន្ថយហានិភ័យអាជីវកម្មបរិយាប័ន្ន និង នវានុវត្តន៍សង្គម
៧. ការរៀបចំតាមដាន និងរាយការណ៍អំពីលទ្ធផលអាជីកម្មបរិយាប័ន្ន ក៏ដូចជាបរិបទនៃការចូលរួមចំណែករបស់វិស័យឯកជនដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
៨. ការជំរុញការផ្លាស់ប្តូរអំពីអាជីវកម្មបរិយាប័ន្នថ្នាក់តំបន់ក្នុងបរិបទអាស៊ាន (រួមមានដូចជាការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន និងពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ាន ឆ្នាំ២០២២)
កម្ពុជាជាប្រទេសទី១ ដែលអនុវត្តនូវ គោលការណ៍ណែនាំសម្រាប់ការលើកកម្ពស់អាជីកម្មបរិយាប័ន្ននៅក្នងអាស៊ាន តាមរយៈយុទ្ធសាស្ត្រដ៏ខ្ជាប់ខ្ជួន។
យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ត្រូវបានអនុវត្តតាមរយៈ MISTI និងភាគីពាក់ព័ន្ធផ្សេងៗ ពីរាជរដ្ឋាភិបាល សមាគមអាជីវកម្ម អ្នកសម្របសម្រួល អ្នកវិនិយោគ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍ (រួមមាន GIZ)។ ផែនការសកម្មភាពអនុវត្តន៍យុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ៣ឆ្នាំរំកិល (២០២១-២០២៤) កំពុងរៀបចំសម្រាប់ការគាំទ្រក្នុងខែសីហា ឆ្នាំ២០២១។ ផែនការនេះសង្ខេបអំពីការប្តេជ្ញាចិត្តចូលរួមចំណែករបស់ភាគីពាក់ព័ន្ធផ្សេងៗ (រួមមាន GIZ ដែលជាភ្នាក់ងារជំនួយបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាឡឺម៉ង់) ក៏ដូចជា MISTI ផ្ទាល់។
GIZ ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា តាមរយៈវិធី និងគម្រោងផ្សេងៗ។ ខាងក្រោមនេះជាសេចក្តីសង្ខេបព័ត៌មានលើភាពពាក់ព័ន្ធរបស់អាជីវកម្មបរិយាប័ន្នទៅនឹងកម្មវិធីរបស់ GIZ។ សម្រាប់ព័ត៌មានបន្ថែម សូមស្វែងរកនៅលើគេហទំព័រអាជីវកម្មបរិយាប័ន្ននៃគម្រោងទាំងនោះ និងផែនការសកម្មភាពយុទ្ធសាស្ត្រអាជីវកម្មបរិយាប័ន្នកម្ពុជា ឆ្នាំ២០២១-២០២៤។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម