សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់គេហទំព័រថ្នាលព័ត៌មានឌីជីថលជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៃព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះថា “គេហទំព័រKhmerSME”។
គេហទំព័រនេះផ្ដល់ជូនសាធារណជននូវព័ត៌មានអំពីការចុះឈ្មោះអាជីវកម្ម និងដំណើរការអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការដាក់បង្ហាញនូវឯកសារផ្លូវការនានា ដែលទាក់ទងនឹងច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធ ភាពជាដៃគូពាណិជ្ជកម្ម បញ្ជីរាយនាមអ្នកផ្តល់សេវាកម្មផ្សេងៗ ឱកាសទទួលបានហិរញ្ញប្បទាន ព័ត៌មានស្តីពីព្រឹត្តិការណ៍ផ្សេងៗ និងវគ្គបណ្តុះបណ្តាលថ្មីៗ ព្រមទាំងព័ត៌មានទាក់ទងនឹងការអភិវឌ្ឍអាជីវកម្ម។ លើសពីនេះ លោកអ្នកក៏នឹងទទួលបាននូវព័ត៌មានស្តីពីដំណើរប្រព្រឹត្តទៅនៃការធ្វើអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ការនាំចេញ និងការនាំចូលក្នុងប្រទេសកម្ពុជា ប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនានាដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។
ក្រៅពីការទទួលបានព័ត៌មានខាងលើ ម្ចាស់អាជីវកម្មក៏អាចដាក់ពាក្យស្នើសុំធ្វើជាអ្នកផ្គត់ផ្គង់សេវាជាមួយគេហទំព័រKhmerSME ដើម្បីទទួលបានអត្ថប្រយោជន៌ផ្សេងៗដូចជា ការផ្សព្វផ្សាយអំពីទំនិញ សេវាកម្ម និងស្វែងរកដៃគូអាជីវកម្មរបស់លោកអ្នក។
ប្រសិនលោកអ្នកមិនអាចស្វែងរកនូវព័ត៌មានជាក់លាក់ណាមួយទាក់ទងនឹងហគ្រាសធុនមីក្រូ តូច និងមធ្យមនៅលើគេហទំព័រនេះ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ (ទំនាក់ទំនង)។ យើងខ្ញុំក៏សូមអញ្ជើញលោកអ្នកតាមដានសកម្មភាពប្រចាំថ្ងៃរបស់គេហទំព័រKhmerSME នៅលើទំព័រផ្លូវការ Facebook Telegram LinkedIn និង Youtube។
យើងខ្ញុំសូមស្វាគមន៍រាល់មតិយោបល់ត្រលប់ដ៏មានតម្លៃរបស់លោកអ្នកក្នុងការចូលរួមកែលម្អគេហទំព័រ និងការផ្តល់សេវាកម្មរបស់យើងឲ្យកាន់តែមានភាពល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបានការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ហែម វណ្ណឌី
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម